ព័ត៌មានសង្គម

​អាកាសធាតុ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​តាម​ជួរ​ភ្នំ​ដងរែក​ធ្លា​ក់នៅ​១៤​ទៅ​១៥​អង្សា​សេ​

​​ខេត្តព្រះវិហារ​៖​ខេត្តព្រះវិហារ​ដែលជា​ខេត្ត​មួយ​សំបូរ​ទៅដោយ​ព្រៃភ្នំ​ធ្វើឱ្យមាន​អាកាសធាតុ​ត្រជាក់​ធ្លាក់​ដល់​រហូត​១៤​ទៅ​១៥​អង្សារ​សេ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ជាពិសេស​នៅលើ​តំបន់​ប្រាសាទព្រះវិហារ​។​


​លោក​ឩ​ត្ត​ម​សេនី​យ៏​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​ង​កង​ទ​ព័​ជើងគោក​ឈរជើង​ជួរមុខ​ប្រចាំ​ទិស​ទី​១​តំបន់​ប្រាសាទព្រះវិហារ​បានឱ្យ​ក្រុម​អ្នក​សា​ព័ត៌មាន​បានដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែធ្នូរ​ឆ្នាំ​២០២០​នេះ​ថា​៖​អាកាសធាតុ​នៅតាម​តំបន់​ជួរ​ភ្នំ​ដងរែក​។​ជាពិសេស​លើ​តំបន់​ប្រាសាទព្រះវិហារ​នេះ​ផ្ទាល់​បើ​គិតពី​ម៉ោង​១០​ទៅ​ចន្លោះ​ម៉ោង​១២​យប់​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​សីតុណ្ហភាព​ធ្លាក់​ដល់​ចុះ​ត្រជាក់​ចាប់ពី​១៥​អង្សា​សេ​។​


លោក​ឩ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា​៖​លុះ​ទៅដល់​ម៉ោង​ប្រមាណ​ជា​១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២​ខែធ្នូ​នេះ​សីតុណ្ហភាព​នៅ​នឹង​តំបន់​ជួរ​ជើងភ្នំ​ដងរែក​ត្រជាក់​ធ្លាក់​ដល់​កំរិត​១៤​អង្សា​សេ​។​តែបើ​ទោះបី​អាកាសធាតុ​មានការ​ប្រែប្រួល​ធ្លាក់ចុះ​ត្រជាក់​បែបនេះ​ក្តី​វា​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​នាយ​និង​ពល​ទា​ហ៊ាន​របស់លោក​ឡើយ​។​


​ដោយឡែក​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឩ​តុ​និយម​ខេត្តព្រះវិហារ​បានឱ្យដឹង​ដែរ​ថា​៖​ការចុះ​ត្រជាក់​បែបនេះ​គឺជា​រដូវរងា​ផ្កាគ​រហើយ​ការ​ត្រជាក់​បែបនេះ​គឺមាន​រយៈ​៧​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២២​ខែធ្នូ​ដល់​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​។​

ជាមួយគ្នា​នោះ​លោក​ប្រធាន​មន្ទីរ​ក៏​សូម​ផ្តាំផ្ញើរ​ទៅដល់​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​។​ជាពិសេស​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីជនបទ​ដាច់ស្រយាល​ដែល​តែងតែ​ដុត​ភ្លើង​អាំង​នា​រដូវរងា​នេះ​ធ្វើយ៉ាងណា​ចូលរួម​ប្រុងប្រយ័ត្ន​មុន​និង​ក្រោយ​ចាកចេញ​ធ្វើដំណើរ​ទៅ​ប្រកប​កិច្ចការងារ​អ្វី​ក្រៅពី​ផ្ទះ​សូម​ពន្លត់ភ្លើង​ឱ្យបាន​រលត់​ជាមុនសិន​៕​​វ៉ាន់ឌី​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *