ព័ត៌មានសង្គម សេដ្ឋកិច្ច

គម្រោងលំនៅស្ថានប្រណីតKPម៉នដានីថ្មីទំហំ១២៥ហិកតាជាប់ផ្លូវជាតិលេខ៣ចាប់ផ្តើមបើកលក់ហើយ

ភ្នំពេញ៖គម្រោងលំនៅស្ថានប្រណីតKPម៉នដានីដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៣១៧គីឡូម៉ែត្រពីចោមចៅចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅ។គម្រោងលំនៅស្ថានប្រណីតថ្មីនេះសាងសង់សរុប៥.០០០ខ្នងសង់នៅលើផ្ទៃដីសរុប១២៥ហិកតាអមដោយដោយរុក្ខជាតិបៃតងស្រងាត់ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ។

ចំណាយត្រឹមតែ១០.០០០ដុល្លារអតិថិជននឹងទទួលបានវីឡាទោលដ៏ស្រស់ស្អាតមួយប្រកបដោយភាពច្នៃប្រឌិតសង់លើផ្ទៃដី៨គុណ២០ម៉ែត្រស្មើនឹង១៦០ម៉ែត្រការ៉េ។ទំហំផ្ទះ៦គុណ១៤ម៉ែត្រសល់មុខ៥ម៉ែត្រសល់ក្រោយផ្ទះ១ម៉ែត្រសងខាង១ម៉ែត្រមានបន្ទប់គេង២បន្ទប់ទឹក១និងចំណតរថយន្ត១។ផ្ទះអាជីវកម្មទីតាំងធម្មតា មានទំហំ១២៤,៨ម៉ែត្រការ៉េលើទំហំដីសរុប៩៦ម៉ែត្រការ៉េ។រីឯផ្ទះអាជីវកម្មទីតាំងកែង មានទំហំ១២៤,៨ម៉ែត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ ។

លោកឃុនថាវង្សផងផាន់និងលោកស្រីម៉នដានីម្ចាស់គម្រោងខ្នាតធំលំនៅដ្ឋានវីឡាKPម៉នដានីបានមានប្រសាសន៍ថាក្រុមហ៊ុនលោកបានចាប់ផ្តើមសាងសង់ថ្ងៃទី១១ខែមករាឆ្នាំ២០២១ហើយជាថ្ងៃចាប់ផ្តើមប្រកាសលក់តែម្តង។


លោកស្រី ម៉ន ដានី បានបញ្ចាក់ថាគម្រោងលំនៅស្ថានប្រណីតបើកលក់ថ្ងៃនេះមានទំហំផ្ទះធំ ទំហំដីធំ តម្លៃសមរម្យទីតាំងល្អហើយសំណង់រឹងមាំមានន័យថាជាគម្រោងដ៏ល្អនិងឱកាសដ៏កម្រសំរាប់បងប្អូនប្រជាពលរដ្ឋមន្រ្ដីរាជការដែលមានប្រាក់ចំណូលទាបនិងប្រាក់ចំណូលមធ្យមហើយមានបំណងចង់ក្លាយជាម្ចាស់វីឡាទោល បែបស៊ីវីល័យ ថ្លៃថ្នូរនៅជាយក្រុងភ្នំពេញ។

សម្រាប់ការទូទាត់ប្រាក់មាន៣លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់៣០ភាគរយ ៥០ភាគរយ ឬបង់ផ្តាច់១០០ភាគរយតែម្តង។សម្រាប់ការបង់ប្រាក់៣០ភាគរយនិង៥០ភាគរយអតិថិជនអាចបង់រំលោះកញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយៈពេល២៤ខែ។

គម្រោងលំនៅស្ថានប្រណីតKPម៉នដានីថ្មីនេះស្ថិតនៅភូមិភានសាឃុំព្រះនិពា្វន្តស្រុកគងពិសីខេត្តកំពង់ស្ពឺសាងសង់នៅជិតរោងចក្រសាលារៀនមន្ទីរពេទ្យនិងទីប្រជុំជជនជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុងបានឆាប់រហ័ស ។

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិតនិងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះដែលមានទីតាំងស្ថិតនៅភូមិភានសាឃុំព្រះនិពា្វន្តស្រុកគងពិសីខេត្តកំពង់ស្ពឺឬតាមរយៈ//goo.gl/maps/TFNi41zY3p6C6WaR7សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ 012 620 022 ឬ 096 51 777 90 ឬ 070 444 173៕ស

rsc

Leave a Reply

Your email address will not be published. Required fields are marked *