សន្តិសុខ

​រថយន្តបើកបុកអ្នក​ជិះ​ម៉ូតូ​បណ្តាលឱ្យបុរសម្នាក់​​ស្លាប់

ភ្នំពេញ​:៖បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ដួល​បោក​ក្បាល​និង​ថ្នល់​កាលពី​វេលា​ម៉ោង​៨​និង១០នាទីយប់ថ្ងៃទី២៣​ខែមករាឆ្នាំ២០២០​តាមផ្លូវទំនប់កប់ស្រូវក្នុងភូមិត្រពាំងធ្នង់សង្កាត់សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​សុទ្ធ​សៀន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាងសំណង់​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រែក​ទារ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125​ស៊េរី​ឆ្នាំ​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ.2103​ជិះ​តែម្នាក់ឯង​បាន​ស្លាប់ចោល​ប្រពន្ធ​និង​កូន​អាយុ​១១​ឆ្នាំ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​ប្រគល់ឱ្យ​នៅពេល​ក្រោយ​ចំណែក​សាកសព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ឱ្យ​ប្រពន្ធ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *