សន្តិសុខ

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីកាប់យុវជនម្នាក់បណ្ដាលឱ្យរងរបួស

ស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែងបានចាប់ជនម្នាក់ ពាក់ព័ន្ធករណីកាប់យុវជនម្នាក់ទៀតបណ្តាលឱ្យរងរបួសជាទម្ងន់កាលពីពេលកន្លងទៅ។ការឃាត់ខ្លួននោះធ្វើឡើងនៅផ្ទះជនសង្ស័យភូមិ-ឃុំថាឡាបរិវ៉ាត់នៅរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១។

គួររំលឹកថា៖កាលពី យប់ថ្ងៃទី៣១ខែមករាឆ្នាំ២០២១នៅក្បែរខណ្ឌរដ្ឋបាលព្រៃឈើភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងមានករណីកាប់យុវជនម្នាក់បណ្ដាលឱ្យរងរបួស។

ក្រោយពីមានករណីកើតឡើងសមត្ថកិច្ចបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះថ្លៃជីវិតហៅតុញអាយុ ២១ឆ្នាំរស់នៅភូមិ-ឃុំ-ស្រុកថាឡាបរិវ៉ាត់។ជនសង្ស័យបានកាប់ទៅលើជនរងគ្រោះឈ្មោះលិ ចាន់ឡុងអាយុ១៨ឆ្នាំបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖ជនសង្ស័យករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់សារធាតុញៀនត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការ ច្បាប់៕សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *