សន្តិសុខ

សមត្ថកិច្ចចាប់បុគ្គលិកក្រុមហ៊ុនម្នាក់ករណីខ្ចីម៉ូតូគេរួចយកទៅបញ្ចាំ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញកាលពីរសៀល ថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២១បានចាប់បុគ្គលិកក្រុមហ៊ុន ឯកជនក្លបប៊លម្នាក់ ករណី ខ្ចីម៉ូតូអ្នករួមការយកទៅបញ្ចាំនៅ ផ្លូវលំ ភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា៖ជនសង្ស័យមឈ្មោះ ឡឹក ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ឯកជនក្លបប៊ល ស្នាក់នៅផ្ទះលេ៥២EZ  សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ ។បានប្រើល្បិចខ្ចីម៉ូតូ ម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខភ្នំពេញក្រចេះ1T-1890 ពីជនរងគ្រោះ ឈ្មោះ ខូវ វុទ្ធីភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនក្លបប៊ល ស្នាក់នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារបាត់បង់  ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញក្រចេះ1T-1890 បញ្ចាំបានលុយ៨៨០ដុល្លារ ៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *