សន្តិសុខ

បុរសម្នាក់ដើរទាក់ជើងនឹងខ្សែលួសមានភ្ជាប់ចរន្តភ្លើងឆក់ស្លាប់នៅវាលស្រែ

បាត់ដំបង៖ឪពុកនិងកូន២នាក់បានរាយលួសដោយតចរន្តភ្លើងយកកណ្ដុរនៅវាលស្រែត្រូវបុរសម្នាក់ដើរទាក់ជើងបណ្តាលឱ្យឆក់ស្លាប់ម្តុំភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរសេនីយឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡើយ លួយ ភេទប្រុស អាយុ ៣៣ឆ្នាំទីលំនៅក្នុងភូមិ ឃុំកន្លែងកើតហេតុ។ជនរងគ្រោះវិលត្រឡប់មកពីដើរលេងវិញហើយភ្លេចខ្លួនក៏ស្រាប់តែដើរទាក់ប៉ះនឹងខ្សែភ្លើងដែលគេរាយដាក់យកសត្វកណ្តុរពេលយប់ស្លាប់តែម្តង។

លោក អធិការបន្តថា ចំណែកឯម្ចាស់ឧបករណ៍ខ្សែឆក់សត្វកណ្តុររាយដោយឪពុក កូន ២នាក់មានឈ្មោះគុណ ឃួន ភេទប្រុសអាយ៥៨ឆ្នាំជាឪពុក និងកូនឈ្មោះ ឃួន ចំណាប់ ភេទ ប្រុស អាយុ ២៩ឆ្នាំ។បច្ចុប្បន្នជនបង្កត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរហើយកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕សៅវ៉ាន់ឌី

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *