ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចឃាត់ខ្លួនវៀតណាម៥នាក់ លួចឆ្លងដែនចូលមកស្នាក់នៅធ្វើការខុសច្បាប់

ពោធិ៍សាត់៖ជនជាតិវៀតណាម៥នាក់ដែលលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុបានជិត១ខែបន្ទាប់មកត្រូវមេខ្យល់បញ្ជូនមកធ្វើការនៅកាស៊ីណូថ្មដាក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់បានជិត១ខែទៀត។

ក្រុមវៀតណាមនេះត្រូវ កម្លាំងនគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឃាត់ខ្លួនកាលពីរសៀលថៃ្ងទី២១ខែកុម្ភៈឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនជាតិវៀតណាម ដែលឃាត់ខ្លួនឈ្មោះប៊ួយ ចឹងតង ភេទប្រុស អាយុ៣៧ឆ្នាំ,ឈ្មោះឡេ វឹងហុងគក់ ភេទប្រុស អាយុ១៩ឆ្នាំ,ឈ្មោះ៣-តៅ ហៀន ភេទប្រុស អាយុ៣២ឆ្នាំ,ឈ្មោះដាំង វាងបួន ភេទប្រុស អាយុ៣២ឆ្នាំ,ឈ្មោះវៀនតាន់លីង ភេទប្រុស អាយុ២៥ឆ្នាំ។

មន្ត្រីដដែលបានបន្តថា៖ក្រោយពីកម្លាំងនគរបាលស្រុកវាលវែង បានឃាត់ខ្លួនយកមកសាកសួរ និងពិនិត្យពុំឃើញមានលិខិតឆ្លងដែនទាំងអស់ ពួកគេក៏ត្រូវបានបញ្ជូនបន្តមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលរលាំង និងបន្តប្រគល់ជូនសមត្ថកិច្ចអនុវត្តន៍ច្បាប់៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *