សន្តិសុខ

ស្រ្តីម្នាក់បាត់ខ្លួន១ថ្ងៃ ស្រាប់តែប្រទះឃើញសពលង់ទឹកស្លាប់

កំពង់ធំ៖ ស្រ្តីម្នាក់បានបាត់ខ្លួនមួយថ្ងៃ ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់ស្ថិតត្រង់ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២១។

អ្នកភូមិបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ លី គឹមឡាង ភេទស្រី អាយុ៤៣ឆ្នាំគឺមូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ(ស្រឺត)។ ស្រ្តីរងគ្រោះបានបាត់ខ្លួនរយ:ពេល១ថ្ងៃ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។

ក្រោយពេលប្រទះឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកមែន៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *