សន្តិសុខ

សមត្ថកិច្ចចាប់សិស្សទំនើង៦នាក់ករណីជិះម៉ូតូដេញកាប់គ្នានៅតាមផ្លូវ

បាត់ដំបង៖កម្លាំងនគរបាលស្រុកបវេលកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១បានស្រាវជ្រាវតាមចាប់សិស្សទំនើង៦នាក់ដែលជិះម៉ូតូដេញកាប់និងវាយភាគីសិស្សសាលានៅឃុំរូងជ្រៃស្រុកថ្មគោល។

លោកវរសេនីយ៍ឯកសុខសារិនអធិការនគរបាលស្រុកបវេលបានឱ្យដឹងថា៖សិស្សទំនើងទាំងនោះបាន លើកគ្នាជិះ ម៉ូតូ៣គ្រឿងដោយមានដំបងស្ទើរគ្រប់ដៃផងជិះដេញតាមវាយសិស្សនៅអនុវិទ្យល័យរូងជ្រៃស្រុក ថ្មគោល។ប៉ុន្តទំនង មិន ជួបគូសត្រូវក៏នាំគ្នាជិះម៉ូតូស្រែកឡូឡាត្រឡប់ឆ្ពោះទៅខាងស្រុកបវេល ។

លោក សុខសា រិនបានឱ្យដឹងទៀតថា៖ សិស្សទំនើងទាំង៦នាក់ដែលកម្លាំងចាប់ បាន នោះ នៅស្រុកបវេល,ស្រុកកំរៀងនិងស្រុកថ្មគោល មានឈ្មោះហួ នហុនអាយុ ២០ឆ្នាំ,ឈ្មោះ រឺ បួ យ អាយុ ២៧ ឆ្នាំ,ឈ្មោះ ស្វាន សុខ លី អាយុ ១៧ ឆ្នាំ,ឈ្មោះ បេ សាន់ដេ ហៅ សាន់អាយុ ១៧ ឆ្នាំ,ឈ្មោះ សល់ វ៉ា ន់ នី ត អាយុ ២៣ ឆ្នាំ,និងឈ្មោះ វ៉ា ន់ដា វឿតអាយុ ២១ ឆ្នាំ ។

លោក សុខ សា រិ ន បាន បញ្ជាក់ ថា៖ហេតុការណ៍បាន កើត នៅ ទឹកដី ស្រុក ថ្មគោល ហើយ លោក គ្រាន់តែ សហការ ដើម្បី ស្រាវជ្រាវ ឃាត់ខ្លួន ពួក គេ រួច ប្រគល់ ជួន ខាង អធិការ ស្រុក ថ្មគោល ដើម្បី ចាត់ការ បន្ត ។លោក ផង់ សុភាព អធិការនគរបាល ស្រុក ថ្មគោលបាន បញ្ជាក់ថា៖ក្រុម ក្មេង ទំនើង ទាំងនោះត្រូវបាន កម្លាំងនគរបាល ស្រុកកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕សៅវ៉ាន់ឌី

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *