សន្តិសុខ

ភ្លើងឆាបឆេះរោងសិប្បកម្មកែច្នៃឈើទ្វារបង្អួចមួយកន្លែងនៅស្រុកឧដុង្គ

កំពង់ស្ពឺ៖អគិ្គភ័យកើតចេញពីទុស្សេចរន្តអគ្គិសនីបណ្តាលឱ្យឆេះរោងសិប្បកម្មឈើកែច្នៃទ្វារបង្អួចមួយកន្លែងអស់គ្មានសល់នៅភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រចូល ថ្ងៃទី២៧ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖រោងសិប្បកម្មឈើកែច្នៃទ្វារបង្អួចនេះគឺទុសេ្សចរន្តអគ្គិសនីបណ្តាលឱ្យឆះអស់គ្មានសល់ដែលម្ចាស់ឈ្មោះ បាត់តត ភេទប្រុសអាយុ៥៥ឆ្នាំនិងប្រពន្ឋឈ្មោះ ចាង មួយនី អាយុ៤៧ឆ្នាំ។រោងសិប្បកម្មនេះទទឹង១២ម៉ែត្រនឹងបណ្តោយ២៤ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីខូចខាតសម្ភារ រោងសិប្បកម្មទាំងស្រុង។តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស  និង មិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។

ប្រតិបត្តិការនេះកម្លាំងនគរបាលស្រុកឧដុង្គ សហការ ជាមួយកម្លាំការិយាល័យអគ្គិភ័យខេត្តកំពង់ស្ពឺ ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន៤ គ្រឿង។ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកឧដុង្គចំនួន ១ គ្រឿង និង ប្រើទឹកអស់៨ រថយន្តបានបញ្ចប់ នៅវេលាទៀបភ្លឺ ថ្ងៃដដែល ៕ដោយ៖សុភ័ណ្ឌ

rsc

Leave a Reply

Your email address will not be published. Required fields are marked *