សន្តិសុខ

មានជំងឺប្រចាំកាយធ្លាក់ពីលើអង្រឹងស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ

កណ្តាល៖បុរសជនជាតិវៀតណាមម្នាក់មានជំងឺប្រចាំកាយបានធ្លាក់ពីលើអង្រឹងក៏សន្លប់ស្តូកស្តឹងហើយស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ។ករណីនេះកើតឡើងនៅភូមិដីឥដ្ឋកោះផុស២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលកាលពីយប់ថ្ងៃទី២ខែមេសាឆ្នាំ២០២១។

លោកវរសេនីយ៍ទោវ៉េងកុសលបានឱ្យដឹងថា៖ជនរងគ្រោះស្លាប់ដោយសារជំងឺឈ្មោះវៀងយាំងអងភេទប្រុសអាយុ៥៩ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិដីឥដ្ឋកោះផុស២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរជួសជុលចង្ក្រានហ្គាស។លោកបានបន្តថា៖តាមការបំភ្លឺពីឈ្មោះវៀងធីប៊ិតបឿងភេទស្រីអាយុ២៣ឆ្នាំជាកូនស្រីបង្កើតបានឱ្យដឹងថា៖ជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាម។

មុនពេលកើតហេតុជនរងគ្រោះត្រូវជាឪពុកបានផឹកស្រាស្រវឹងរួចទៅសម្រាកនៅលើអង្រឹងក្នុងផ្ទះ។ស្រាប់តែធ្លាក់ពីលើអង្រឹងសន្លប់បាត់មាត់បាត់កពេលនោះខ្លួននឹងបងប្អូនផ្សេងទៀតបានកោសខ្សល់ឱ្យរួចដោយសភាពមិនស្រួលខ្លួនបងប្អូនបានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យជោរៃភ្នំពេញ។ពេលទៅដល់មន្ទីពេទ្យក្រុមគ្រូពេទ្យពិនិត្យឃើញថាជនរងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។ក្រុមគ្រួសារបានទទួលស្គាល់ថាជនរងគ្រោះពិតស្លាប់ដោយសាខ្យល់គពិតមែន៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *