សន្តិសុខ

ចាប់ជនសង្ស័យ៥នាក់ជាមួយអាវុធខ្លី១ដើមនិងរកឃើញករណីគ្រឿងញៀនទៀត

បាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃនគរបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១១និងទី១២ខែមេសាឆ្នាំ២០២១បានចុះបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកអាវុធ-គ្រឿងផ្ទុះ។ប្រតិបត្តិការនេះធ្វើឡើងនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង័្សយឈ្មោះ សម្បត្តិ រតន:ហៅណាក់អាយុ២២ឆ្នាំ,ឈ្មោះ ហេង ទិត្យា ហៅចិន អាយុ១៩ឆ្នាំ,ឈ្មោះ ធឿន លីហុង ហៅព្រំ អាយុ២០ឆ្នាំ,ឈ្មោះ ណន និត ហៅបឹមអាយុ២០ឆ្នាំ,ឈ្មោះ ច័ន្ទ សិលា អាយុ១៦ឆ្នាំអ្នកទាំង៥នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ ដកហូតវត្ថុតាងរួមមាន៖អាវុធខ្លីបាញ់ដោយកម្លាំងហ្គាស១ដើម-កាំបិត៣ដើម-ម្សៅក្រាមពណ៌សស្រអាប់ ច្រកក្នុងថង់ប្លាស្ទីក សង្ស័យមានសារធាតុញៀន៣កូនថង់-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខបាត់ដំបង 1AI8425១គ្រឿង-ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខបាត់ដំបង 1O-1246។បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ បានចាត់ការបន្តតាមនីតិវិធីច្បាប់ ៕សៅវ៉ាន់ឌី

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *