ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ពេទ្យសត្វចាប់​រថយន្តលួច​ដឹក​មាន់​រស់ជាង១.០០០ក្បាលពីថៃចូល​កម្ពុជា​

បន្ទាយមានជ័យ៖ក្រុមមន្ត្រីពេទ្យសត្វខេត្តបានចាប់រថយន្តមួយគ្រឿងដែលលួចដឹកមាន់រស់អត់ច្បាប់ជាង១.០០០ក្បាលពីថៃចូលមកកម្ពុជាតាមច្រករបៀងព្រំដែនកម្ពុជាថៃក្នុងឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១។រថយន្តដឹកមាន់នេះសមត្ថកិច្ចចាប់បាននៅផ្លូវជាតិ​លេខ​៥ ​ក្បែរ​ស្ថានីយ៍​ថ្លឹង រថយន្ត​កូនដំរី ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ។​

លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្តបន្ទាយមានជ័យ បាន​ឱ្យដឹងថា៖ លោក​បានដាក់​មន្ត្រី តាម​គោលដៅ ស្ទាក់ចាប់​រថយន្តឈ្មួញ លួច​ដឹក​មាន់​រស់ ចូល​ពី​ប្រទេសជិតខាងមកកម្ពុជា ។​រថយន្ត​មួយគ្រឿង ពាក់​ផ្លាក​លេខ ភ្នំពេញ 2F-3428 ​ដឹក​មាន់​រស់ ចំនួន ១.១០០ ក្បា​ល យក​ចូលមក​ខេត្តបន្ទាយមានជ័យ។



លោក​បាន​បន្តថា​៖ តាម​នីតិវិធី​នៃ​ជំនាញ នឹង​យក​សំណាក ផ្ញើ​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍ វីរុស​សាស្ត្រ នៃ​វិទ្យាល័យ​ជាតិ ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​ព​សត្វ នៃ​ក្រសួងកសិកម្ម ចេញ រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ដឹងថា តើ​​មាន់​ទាំងនោះ មាន​ជំងឺផ្តាសាយបក្សី ឬ​អត់​? ។

តែ​ចំពោះមុខ​នេះ មន្ត្រី​ជំនាញ ​តាមដាន សុខភាព​សត្វ និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងអំឡុងពេល ២ ទៅ ៣ ថ្ងៃ​សិន ។ បើ​មិនមាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់ នៃ​ជំងឺ​ផ្តាសាយ​បក្សី​ទេនោះ មន្ត្រី​ជំនាញ នឹង​អនុវត្តតាម​នីតិវិធី​ច្បាប់ ដោយ​ផាកពិន័យ ៕ដោយ៖វិចិត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *