ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

កម្លាំងនគរបាលប្រើវិធានការក្តៅក្នុងមូលដ្ឋានជាតំបន់ក្រហម

ភ្នំពេញ​៖​កម្លាំងនគរបាលអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបានចុះអនុវត្តរឹតបន្តឹងនិងប្រើវិធានការក្តៅចំពោះបុគ្គលណាដែលមិនស្តាប់ការណែនាំនៃរាជរដ្ឋាភិបាល​ក្នុងគ្រាជំងឺកូវីដ-១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា។ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១​ខែមេសា​ ឆ្នាំ២០២១ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ដែលជាតំបន់ក្រហម។

សមត្ថកិច្ចបានឱ្យដឹងថា​៖ ដោយសារតែជំងឺកូវីដ-១៩កំពុងតែវាយលុក​ក្នុងប្រទេសកម្ពុជា​ ទើបរាជរដ្ឋាភិបាលបានដាក់វិធានការបិទខ្ទប់ក្នុងតំបន់មួយចំនួន​ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះទេបើមិនមានការចាំបាច់។

នៅរសៀលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១​ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើវិធានការក្តៅចាប់ខ្លួនជនដែលផ្គើននឹងការអនុវត្តនេះ​បានជាច្រើននាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕ដោយ៖វិចិត្រ

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *