ព័ត៌មានសង្គម សន្តិសុខ

បុរសម្នាក់ទិញសាំងចាក់ដុតផ្ទះខ្លួនឯងផ្អើលឆេះខ្ទេចអស់នៅកណ្តាលក្រុងព្រះវិហារ

ព្រះវិហារ៖បុរសម្នាក់ដែលអ្នកភូមិអះអាងថាមានសតិមិនគ្រប់បានទិញសាំងយកមកដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឱ្យឆេះខូចខាតទាំងស្រុង។ភាពភ្ញាក់ផ្អើលបង្កឡើងនៅកណ្តាលទីប្រជុំជនក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុង/ ខេត្តព្រះវិហារ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

អ្នកភូមិបានឱ្យដឹងថា៖មុនកើតហេតុគេបានឃើញបុរសម្នាក់មានសតិមិនគ្រប់ដែលជាម្ចាស់ផ្ទះ បានដើរមកពីខាងក្រៅផ្ទះ ហើយឃើញមានដបសាំង ស្រាប់តែមានអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅតែម្តង។ ភ្លាមនោះបងប្អូនសាច់ញាតិក៏បានយកបំពង់ពន្លត់អគ្គិភ័យជួយពន្លត់អស់៣បំពង់ ភ្លើងក៏បានថមថយទៅវិញ ។តែពេលនេះជនមានសតិមិនប្រក្រតីបានព្យាយាមយកភួយ មុង ខោអាវ បោះចូលក្នុងភ្នក់ភ្លើងបន្ថែមទៀត បង្កឱ្យអណ្តាតភ្លើងឆេះកាន់តែខ្លាំងគ្រប់គ្រងស្ថានភាពលែងបានតែម្តង។

ភ្លាមនោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារក៏បានចាត់ឱ្យកងកម្លាំងគ្រប់ប្រភេទចេញអន្តរាគមន៍បន្ទាន់។ តែដោយសារស្ថានភាពភ្លើងមានសភាពឆេះខ្លាំងមិនអាចជួយពន្លត់បានទើបធ្វើឱ្យផ្ទះនោះឆេះទាំងស្រុង។ ទោះជាបែបនេះក្តីកម្លាំងអន្តរាគមន៍បានជួយទប់ស្កាត់អគ្គិភ័យនេះមិនឱ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ  ។ជនសង្ស័យបានរត់គេចខ្លួនបាត់ភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *