ព័ត៌មានសង្គម សុខាភិបាល

អ្នកជំងឺកូវីដ១៩ជាង១០០នាក់ទៀតព្យាបាលជាសះស្បើយក្នុងមណ្ឌលកោះពេជ្រនៅថ្ងៃនេះ

ភ្នំពេញ៖តាមគេហទំព័រហ្វេសប៊ុករបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនៅថ្ងៃទី២៩ ខែមេសានេះបានបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រមានអ្នកជំងឺចំនួន១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យឱ្យត្រឡប់ទៅផ្ទះវិញ។

ក្រោយពីទទួលការព្យាបាលពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕ដោយសហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *