សន្តិសុខ

បញ្ជូនស្រ្តីម្នាក់ទៅតុលាការករណីប្រើកាំបិតចាក់ទៅលើជនរងគ្រោះឱ្យរបួសធ្ងន់

កណ្តាល៖កម្លាំងនគរបាលស្រុកមុខកំពូលនៅព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០២១បានបញ្ជូនស្រ្តីម្នាក់ទៅតុលាការពីបទប្រើកាំបិតបន្ទោះចាក់ទៅលើជនរងគ្រោះឱ្យរបួសធ្ងន់។ករណីនេះកើតឡើងនៅភូមិបឹងជន្លេនឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាលកាលពីថ្ងៃទី១ខែឧសភា។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះនូផៃភេទប្រុសអាយុ៥៩ឆ្នាំនៅសព្វថ្ងៃភូមិបឹងជន្លេនឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្ដាល។រងរបួសស្មាខាងឆ្វេង១កន្លែង,ឆ្អឹងជំនីខាងឆ្វេង,បាតដៃខាងស្ដាំ។ចំណែកជនសង្ស័យឈ្មោះ​សានគឹមហុងភេទស្រី អាយុ៣១ឆ្នាំនៅភូមិឃុំជាមួយគ្នា។វត្ថុតាងកាំបិតបន្ទោះចុងស្រួច១៕ដោយ៖ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *