ព័ត៌មានសង្គម សន្តិសុខ

ភ្លៀងលាយឡំខ្យល់បានបក់បោកធ្វើឱ្យផ្ទះពលរដ្ឋច្រើនខ្នងដួលរលំក្នុងស្រុកកំពង់រោទិ៍

ស្វាយរៀង៖កាលពីល្ងាចថ្ងៃទី៥ខែឧសភាឆ្នាំ២០២១មានភ្លៀងលាយឡំនឹងខ្យល់បានបក់បោកលើភូមិឋានធ្វើឱ្យផ្ទះពលរដ្ឋច្រើនខ្នងដួលរលំ។ហេតុការណ៍នេះបានកើតឡើងនៅឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

អ្នកភូមិបានឱ្យដឹងថា៖ផ្ទះប្រជាពលរដ្ឋ៤ខ្នងធ្វើពីស័ង្កសីបានដួលរលំរាបដល់ដីស្ថិតនៅភូមិកោះត្រាចឃុំថ្មីស្រុកកំពង់រោទិ៍។ដោយឡែកផ្ទះពលរដ្ឋស្ថិតនៅភូមិជប់ព្រីងឃុំថ្មីស្រុកកំពង់រោទិ៍ក៏បានរងការខូចខាតជាច្រើនខ្នងផងដែរ។

ពលរដ្ឋបានបន្តថា៖គេមិនទាន់ដឹងចំនួនពិតប្រាកដនៃការខូចខាតផ្ទះប្រជាពលរដ្ឋនិងមានមនុស្សរងគ្រោះថ្នាក់ប៉ុន្មាននាក់នោះនៅឡើយទេដោយសារតែស្ថានភាពមេឃងងឹតនិងកំពុងស្រាវជ្រាវ។ ក្រៅពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នាល្ងាចថ្ងៃដដែលនេះចរន្តអគ្គិសនីនៅក្នុងឃុំថ្មីក្នុងស្រុកកំពុងរកបានដាច់ទាំងស្រុង ៕ដោយ៖ចំប៉ា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *