ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

រថយន្តដឹកឈើប្រណីត២គ្រឿងចេញពីស្ទឹងត្រែងត្រូវសមត្ថកិច្ចខេត្តក្រចេះបង្ក្រាបបាន

ស្ទឹងត្រែង៖ រថយន្ត២គ្រឿងដឹកឈើសង្ហារឹមបង្កប់ឈើប្រណីតចេញពីខេត្តស្ទឹងត្រែងត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះចាប់បានត្រង់ព្រៃច្រោកស្ថិតក្នុងឃុំបុសលាវស្រុកចិត្របុរីខេត្តក្រចេះកាលពីថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១។

តាមប្រភពព័ត៌មានពីខេត្តក្រចេះបានឱ្យដឹងថា៖រថយន្តប្រភេទសាំងយ៉ុងទាំង២គ្រឿងនេះបានដឹកឈើចេញពីខេត្តស្ទឹងត្រែងនៅវេលាទៀបភ្លឺឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោកត្រង់អូរច្រឡង់ខេត្តស្ទឹងត្រែងរួចបន្តដំណើរទៅខេត្តក្រចេះត្រូវសមត្ថកិច្ចស្ទាក់ចាប់។

ក្រោយពីចាប់បានរថយន្តទាំង២គ្រឿងនោះសមត្ថកិច្ចក៏បានយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើខ្សា ស្ថិតនៅក្នុងស្រុកចិត្របុរីខេត្តក្រចេះដើម្បីឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។ជុំវិញការចុះបង្ក្រាបនេះសមត្ថកិច្ចពុំបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបទល្មើសនៅក្នុងរថយន្តណាម្នាក់ឡើយហើយក៏មិនស្គាល់អត្តសញ្ញាណអ្នកពាក់ព័ន្ធនោះដែរ។

តាមសេចក្តីរាយការណ៍បានដឹងថា៖ក្នុងចំណោមរថយន្តដែលសមត្ថកិច្ចបង្ក្រាបបានទាំង២គ្រឿងនេះក៏មានរថយន្តដឹងគ្រឿងសង្ហារឹមប្រមាណជា១០គ្រឿងផ្សេងទៀតដែលបើកលឿនជារៀងរាល់ថ្ងៃចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅគោលដៅនៅទីក្រុងភ្នំពេញ៕ដោយ:សុខុម

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *