ព័ត៌មានសង្គម សន្តិសុខ

កម្លាំងនគរបាល​ព្រំដែនចាប់​ថៃ​៤​នាក់និងខ្មែរ​ម្នាក់ក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ​៖កម្លាំង​នគរបាល​ការពារព្រំដែនបានចាប់ជនជាតិ​ថៃ​​៤​នាក់ខ្មែរ​ម្នាក់ ស្ថិតក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀល​ថ្ងៃទី​២១ខែឧសភាឆ្នាំ​២០២១​។​

មន្ត្រីនគរបាលបាន​ឱ្យ​ដឹងថា​៖ ជនជាតិ​ថៃ​ទាំង​៤​នាក់បាន​លួច​ឆ្លងដែន​ចូលមកដី​ខ្មែរ​និង​បុរសខ្មែរ​ម្នាក់​ជា​អ្នក​ឌុប​ថៃ​ទាំង​៤​នាក់ បម្រុង​ឆ្លង​ចូលក្នុង​​ក្រុង​ប៉ោយប៉ែត​។លុះដល់​​គោលដៅ​ត្រួតពិនិត្យ មុខ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​សិលា​ខ្មែរ ស្ថិតក្នុង​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ កម្លាំង​បាន​ឃាត់ខ្លួន​ទាំង​ជនជាតិ​ថៃ និង​បុរស​ខ្មែរ អ្នក​ដឹក​តាម​ម៉ូតូ​ហើយ​បានប្រគល់​ឱ្យនគរបាល​ជំនាញ​អន្តោប្រវេសន៍​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ​និង​ចាត់វិធានការ​បន្ត​៕​ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *