ព័ត៌មានសង្គម

បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​

ព្រះវិហារ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភ​:​ឆ្នាំ​២០២០​បាន​បើក​វគ្គ​ជា​មូលដ្ឋាន​យុវជន​កាកបាទក្រហម​កម្ពុជា​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​វិទ្យាល័យ​ស្រយង់​ចំនួន​៦០​នាក់​។​យុវជន​ទើប​រើស​ថ្មី​ចំនួន​៣០​នាក់​ស្រី​១៥​នាក់​ស្ថិតនៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ស្រុក​គូលែន​ក្រោម​វត្តមាន​លោក​យុង​គឹម​ហ៊ាន​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។​

​លោកនាយក​បានលើកឡើង​ថា​ប្អូនៗ​ត្រូវខិតខំ​៖-​ត្រូវមាន​អានា​ម័​យ​ជាប់​ជាប្រចាំ​ការពារ​ពី​ជំងឺ​កូ​រូ​ណា​រៀនសូត្រ​អោយក្លាយ​ជា​កូន​ល្អ​សិស្ស​ល្អ​មិត្ត​ល្អ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​គោរព​ច្បាប់​ចរាចរ​ឱ្យ​ខ្ចា​ប់​ខ្ជួន​។​ចូលរួម​ថែរក្សា​អនាម័យ​និង​សម្អាត​នៅ​សាលា​និង​តាម​កន្លែង​ផ្សេងៗ

​ជៀសវាង​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​។​ជួយ​កិច្ចការ​ផ្ទះ​បន្ទាប់ពី​ការសិក្សា​រៀនសូត្រ​។​បន្ទាប់មក​បានប្រគល់​សៀវភៅ​ចំណេះដឹង​មូលដ្ឋាន​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន​១០​ក្បាល​និង​បន្ថែម​សម្ភារ​វិជ្ជា​សង្គ្រោះ​បឋម​ថ្មី ១​ឈុត​៕ប៊ុនរ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *