នយោបាយ ព័ត៌មានសង្គម

​លោក​កឹម​សុខា​ពាក់​ម៉ាស់​ចូលក្នុង​តុលាការ​

ភ្នំពេញ​៖​ខុសប្លែក​ពី​ពេលមុនៗ​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពាក់​ម៉ាស់​ដើរចូល​ក្នុង​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​គេ​នៅ​មិនទាន់​ដឹងថា​ការពាក់​ម៉ាស់​នេះ​ដោយសារ​លោក​កឹម​សុខា​ផ្តាស​សាយ​ធំ​ឬក៏​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​?​។​សវនាការ​កាត់ទោស​លោ​ក​កឹម សុខា ចូលដល់​សប្តាហ៍​ទី​៤​ហើយ​។​

​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​មានដូចជា​: លោក​កូយ សៅ ជា​ប្រធាន​ក្រុមប្រឹក្សា លោក​សេង លាង ចៅក្រម​ប្រឹក្សា លោក​ធាន ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា និង​លោក​ជ័យ​វាសនា​ជា​ក្រឡាបញ្ជី​សវនាការ​។​សំណុំរឿង​ក្តី​លោក​កឹម សុខា ត្រូវបាន​តុលាការ​យកមក​ដំណើរការ​បើកសវនាកា​រ​កាលពី​ថ្ងៃទី​១៥-១៦ ខែមករា ឆ្នាំ​២០២០​។ បន្ត ទៅ ថ្ងៃទី​២២-២៣ ខែមករា ឆ្នាំ​២០២០​។ បន្ត​មកដល់​ថ្ងៃទី​២៩-៣០ ខែមករា ឆ្នាំ​២០២០​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​ចាត់កា​រលើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជំនុំជម្រះ​លេខ​៤៧៧៧​ចុះ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​ដែលមាន​ជនជាប់ចោទ​ឈ្មោះ​កឹម​សុខា​ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។​

តា​មាម​ត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​បានកំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​កាលពី​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៧​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស​សញ្ជាតិ​ខ្មែរ​កើត​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​១៩៥៣​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

​ក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើបសួរ​ចប់សព្វគ្រប់​ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា​មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម​សុខា​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ​ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម​សុខា​ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​។

​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម​សុខា​ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ​។​

​ការសម្រេច​បិទ​ការ​ស៊ើបសួរ​ល​សំណុំរឿង​លោក​កឹម​សុខា​គឺ​បន្ទាប់ពី​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ នៅក្នុង​សំណុំ​រឿងនេះ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។

ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៣​នៅ​ប្រទេស​អូស្ត្រាលី​ថា​ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋអាមេរិក​ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី​៕​

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *