សន្តិសុខ

បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ពេល​ចុះ​ទៅយក​ទូក​ក្នុងបឹង

កំពង់ឆ្នាំង​៖​សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹក​បឹង​ដែលមាន​ជម្រៅ​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​បឹង​មួយកន្លែង​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំងកាលពីថ្ងៃទី ៥ ខែកុម្ភៈ​ឆ្នាំ ២០២០។ សព​ជនរងគ្រោះ​មានឈ្មោះអោមអូនអាយុ៥៧​ឆ្នាំ​មានកូន ៥​នាក់​រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានដឹង​ទៀតថា នៅ មុនពេល​កើតហេតុ​បុរស​ខាងលើ​បាន​ដើរចូល​ក្នុង​បឹង​បំណង​យក​ទូក ដែល​នៅក្នុង​ទឹក​ដែលមាន​ជម្រៅ​ជាង​កន្លះ​ម៉ែត្រ​និង​បាន​ដួល​ឈ្លក់ទឹក​ស្លាប់​អត់​មាន​អ្នកដឹង ។
​បន្ទាប់ពី​មាន​អ្នកភូមិ​ប្រទះឃើញ​សព​បុរស​ខាងលើ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​បាន​សន្និដ្ឋាន​បឋម​ថា​ជនរងគ្រោះ​អាច​វិលមុខ​ខ្យល់គរ​ដួល​ឈ្លក់ទឹក​ទើប​បណ្ដាលឱ្យ​ស្លាប់​បែបនេះ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *