សន្តិសុខ

សពស្រ្តីអណ្តែតទឹកទន្លេអាចជានាងដែលលោតសម្លាប់ខ្លួនកាល២ថ្ងៃមុន

ភ្នំពេញ៖សពស្រ្តីម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេសាបអាចជានាងដែលបានលោតទឹកសម្លាប់ខ្លួនពីលើកាណូតទេសចរណ៍កាលពី២ថ្ងៃមុន។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅម្តុំ ច្រាំងទន្លេសាប ក្នុងភូមិ ទី២ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ ។

សពនារីនេះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ប្រមាណជាង៣០ឆ្នាំ   ស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ រំលេច អក្សរអង់គ្លេស។សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែល បានលោតទឹកសម្លាប់ខ្លួនពីលើទូកកាណូតទេសចរណ៍កាលពី២ថ្ងៃមុន។

គួរបញ្ជាក់ថា កាលពីម៉ោងប្រមាណ១១យប់ថ្ងៃទី១៩ ខែ កក្កដាឆ្នាំ ២០២១ នារីរូបនោះ រួមនឹងសង្សារ បានជិះទូកកាណូតទេសចរណ៍លំហែលកាយតាមដងទន្លេសាបក្នុង សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ។

ពេលនោះ ក៏មានទំនាស់គ្នា ហើយ ត្រូវបុរសជាសង្សាបានលោតទឹកសម្លាប់ខ្លួន ហើយនាងបានលោតទៅតាមក្រោយ។នៅពេល លោតនោះបុរសជាសង្សារចេះហែលទឹក តែនាងបានលិចបាត់ក្នុងទន្លេរកសពមិនឃើញ ។លុះរំលងបានប្រមាណ២ថ្ងៃ  នៅព្រឹកថ្ងៃទី២១ ខែ កក្កដាសពបានអណ្តែតឡើង ។

ទោះបីជាយ៉ាងណាគេពុំទាន់ដឹងច្បាស់ថា នារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេ ដោយពុំទាន់ឃើញ សង្សារបស់នាងចេញមកអះអាងនៅឡើយ។ចំណែក សមត្ថកិច្ចកំពុងតែ រៀបចំចាត់ចែង ដើម្បីឱ្យគេស្រង់យកមកត្រួតពិនិត្យ ៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *