សន្តិសុខ

ម្តាយភ្លេចខ្លួនកូនរត់លេងធ្លាក់ទឹកស្រះលង់ទឹកស្លាប់

បាត់ដំបង៖ ម្តាយរវល់ធ្វើការងារផ្ទះផ្លេចខ្លួនកូនរត់លេងក្បែរផ្ទះ ក៏រអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលឱ្យលង់ស្លាប់នៅភូមិអំពិល ស្រុកបវេល ខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១ ។

មន្ត្រីនគរបាលបានឱ្យដឹងថា កុមារាលង់ទឹកស្លាប់នេះ ឈ្មោះប្រុស រ័ត្នធី អាយុ១ឆ្នាំកន្លះ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។មុនពេលកើតហេតុម្តាយកុមារងគ្រោះកំពុងរវល់ការងារផ្ទះ ដោយទុកឱ្យកូនរត់លេងក្បែរៗផ្ទះដូចសព្វដង។តែជាអកុសល កូនដែលលង់ទឹកនោះទំនងជារអិលជើងក៏ធ្លាក់ចូលក្នុងស្រះ ចន្លោះពេលនោះក៏មិនមាន អ្នកបានឃើញផងទើបបណ្តាលឱ្យស្លាប់តែម្តង៕ដោយ: សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *