ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ក្រុមបំផ្លាញធនធានធម្មជាតិកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើននៅតំបន់ភ្នំលុង ក្នុងស្រុករវៀង

ព្រះវិហារ៖បទល្មើសរ៉ែមាសកំពុងតែរីករាលដាលពាសពេញតំបន់ភ្នំលុង ក្នុងស្រុករវៀងខេត្តព្រះវិហារដែលក្រុមបំផ្លាញធនធានធម្មជាតិកំពុងប្រព្រឹត្តបទល្មើសរ៉ែមាសយ៉ាងអាណាធិប្បតេយ្យ។

ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ននេះតំបន់រំដេងហៅភ្នំលុងស្ថិតក្នុងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ មានបទល្មើសរ៉ែមាសខុសច្បាប់ពាសពេញដី មិនឃើញសមត្ថកិច្ចពាក់ព័ន្ធ បង្រ្គាបទេ ។ក្រុមបង្កើតបទល្មើសខុសច្បាប់រ៉ែមាសនៅតំបន់នោះមានខ្មែរចំនួន៣នាក់។ក្នុនោះមានក្រុមផ្សេងៗទៀត ជាជនជាតិចិនដែលប្រើទីតាំងទម្លាក់សារធាតុគីមី ធ្វើឱ្យកាកសំណល់ប៉ះពាល់ដល់សត្វ ពាហនៈ ប្រជាពលរដ្ឋជាពិសេសមនុស្សទូទៅ។

ប្រជាពលរដ្ឋនៅតំបន់នោះបានសំណូមពរដល់ លោកប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្រ្គាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្តត្រូវពិនិត្យ មើលលើករណីនេះផង ។បើនៅតែបណ្តោយឱ្យក្រុមទាំងនោះប្រព្រឹត្ត បែបនេះបន្តទៅទៀត ធនធានធម្មជាតិក្នុងខេត្តព្រះវិហារច្បាស់ជារលាយអស់ ជាក់ជាមិនខាន ឡើយ ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *