សន្តិសុខ

ទុកកូនតូចនៅផ្ទះម្តាយទៅផ្សារពេលមកវិញកូនស្លាប់ក្នុងធុងទឹក

ភ្នំពេញ៖ស្ត្រីម្នាក់បានទៅផ្សារដោយទុកកូនស្រីតូចនៅផ្ទះលុះត្រឡប់មកវិញ ស្រាប់តែឃើញកូនស្លាប់ក្នុងធុងទឹក។ហេតុការណ៍នេះបានកើតឡើងក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវកាលពីម៉ោង១២ថ្ងៃត្រង់ទី១១ខែវិច្ឆិកាឆ្នាំ២០២១។

ក្រុមគ្រួសារបានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះឆៃ ម៉ីជីង អាយុ១៨ខែម្តាយក្មេងឈ្មោះឱក ស្រីមុំអាយុ៣១ ឆ្នាំនិងឪពុកឈ្មោះឈន លី អាយុ៣៨ឆ្នាំ។មុនកើតហេតុម្តាយរបស់កុមារីរងគ្រោះបានទៅផ្សារដើម្បីទិញឥវ៉ាន់ដោយទុកកូនស្រីឱ្យនៅលេងក្នុងបរិវេណផ្ទះជួល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *