សន្តិសុខ

ភ្លើងឆេះផ្ទះអស់១ខ្នងនិងបំផ្លាញទ្រព្យសម្បត្តិជាច្រើន

កណ្តាល៖ឆ្លងចរន្តអគ្គិសនីបង្កជាភ្លើងបានឆាបឆេះបំផ្លាញផ្ទះអស់មួយខ្នងនិងទ្រព្យសម្បត្តិជាច្រើនកាលពី ល្ងាចថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២១។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះ ផ្ទះពលរដ្ឋនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ម្ចាស់ផ្ទះឈ្មោះ ដួង ផៃ ភេទប្រុស អាយុ៧១ ឆ្នាំជាបុរសពោះម៉ាយ នៅភូមិ ឃុំខាងលើ ។គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះឈើ១ខ្នងប្រក់ក្បឿង ជញ្ជាំងឈើទំហំទទឹង ៧,៥០ម បណ្តោយ ៩,៩៧ ម៉ែត្រ ឆេះអស់ទាំងស្រុង ។

ក្នុងនោះខួចខាតបាត់បង់ អស់ថវិកាចំនួន ៧ ម៉ឺនរៀល- ប្រាក់ដុល្លារ ៥០ដុល្លារ-កៅអីផ្តៅ ចំនួន៣-ទូរទឹកកក១-គ្រែឈើ១-និងកីឈើតម្បាញ១។ភ្លើងបាន រលត់អស់នៅថ្ងៃដដែល ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *