សន្តិសុខ

ចាប់ជនសង្ស័យ​ម្នាក់ចូល​លួច​ម៉ូតូ​ប៉ូលិស​នៅ​មុខ​ប៉ុស្ដិ៍​

ភ្នំពេញ​៖កម្លាំងនគរបាលប្រចាំការបានចាប់ជនសង្ស័យ​ម្នាក់​ដើរ​ចូល​ប៉ង​លួច​ម៉ូតូ​នៅមុខ​ប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះហម បូរ៉ា អាយុ​២៦​ឆ្នាំជា​សន្តិ​សុខ​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ មាន​ផ្ទុក​សារធាតុ​ញៀន​។ក្នុងនោះសមត្ថកិច្ចដកហូតសម្ភារប្រព្រឹត្តបទល្មើសមាន-ដែក​ចុង​ស្រួច​១-ដែក​មូល​១-ម៉ា​ឡេ​ត​១-ដង្កាប់​២-តុលឺ​វី​ស​១និង​សោសម្រាប់ដោះ១ ។

មុនចាប់ខ្លួនកម្លាំង​នគរបាល​ប៉ុស្ដិ៍មាន​ការសង្ស័យ​លើបុរសនោះទើប​​ឃាត់ខ្លួន​យកសួរនាំ។នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បានប្រាប់ថា ខ្លួន​ពិតជា​មានបំណង​​លួច​ម៉ូតូ​នៅមុខ​ស្នាក់ការ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣មែន។បន្ទាប់មកជនសង្ស័យ​និងវត្ថុតាងត្រូវ​សមត្ថកិច្ច​បានរៀបចំ សំណុំរឿង​បញ្ជូនបន្តដើម្បី​អនុវត្ត​តាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *