សន្តិសុខ

សិស្សសាលាម្នាក់លោតទឹកសម្លាប់ខ្លួនធ្លាក់ចំថ្មសសរស្ពានស្លាប់

កំពង់ចាម៖សិស្សសាលាម្នាក់ឋិតក្នុងសម្លៀកបំពាក់សិស្សបានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាតែធ្លាក់ចំជើងតាងថ្មសសរស្ពានបណ្តាលឱ្យស្លាប់ភ្លាម។ហេតុការណ៍ដ៏រន្ធត់បង្កភ្ញាក់ផ្អើលនេះកើតឡើងនៅលើស្ពានគីហ្សូណាចន្លោះបង្គោលទី៦ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីម៉ោងជិត១០ព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២២។ជនធ្វើអត្តឃាតរហូតមកដល់រសៀលថ្ងៃនេះសមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ។

ជាមួយនោះក៏មិនទាន់ឃើញបងប្អូនសាច់ញាតិរបស់សពមកបញ្ជាក់អំពីសាវតារនិងដំណើររឿងរ៉ាវនោះនៅឡើយដែរ។តែនគរបាលក្រុងកំពង់ចាមកំពុងរិះរកមធ្យោបាយឡើងយកសពអត្តឃាតជនដែលទើនៅលើជើងតាងសសរស្ពានដែលមានកម្ពស់ពីផ្ទៃទឹកទន្លេមេគង្គប្រហែល២០ម៉ែត្រដើម្បីយកសាកសពចុះមកក្រោមនិងពិនិត្យតាមជំនាញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *