សន្តិសុខ

ចាប់វ៉ៃខ្នោះបុរសម្នាក់រំលោភសេពសន្ថវ:ប្រពន្ធគេបានសម្រេច

បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៤ខែ កុម្ភ:បានចាប់បុរសម្នាក់វ៉ៃខ្នោះពីបទរំលោភសេពសន្ថវ:ប្រពន្ធគេបានសម្រេចពេលប្តីនាងមិននៅផ្ទះ។មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នៅ ភូមិបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្រោយចាប់រំលោភរួចជនសង្ស័យបានគេចខ្លួនបាត់ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង។នគរបាលស្រុកបានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានថ្ងៃទី៤ខែកុម្ភៈនេះ។បុរសនោះ​អាយុ៣៤ឆ្នាំនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បុរសនេះបានផឹកស្រាស្រវឹង រួចបានចូលទៅចាប់រំលោភសេពសន្ថវ:ស្រ្តីប្រពន្ធគេអាយុ២០ឆ្នាំរហូតបានសម្រេចខណៈប្តីនាង មិននៅផ្ទះ។ក្រោយចាប់ខ្លួនជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចាប់រំលោភលើស្ត្រីនោះមែន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *