សន្តិសុខ

រថយន្តបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់

ក្រចេះ៖ រថយន្តបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់នៅផ្លូវជាតិលេខ ៧ក្រចេះ-ស្ទឹងត្រែង ភូមិស្រែស្បូវ ស្រុកសំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២២។

មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តធំបុករថយន្តតូចពីក្រោយ បង្កឡើងដោយរថយន្តធំផ្លាកលេខ ភ្នំពេញ3B.6740 ។រថយន្តនេះបានបុកចំពីក្រោយរថយន្តកូរ៉េផ្លាកលេខ ក្រចេះ3A.0602 បើកបរដោយឈ្មោះ ស្រ៊ីន វ៉ាន់ដា អាយុ២៩ឆ្នាំ នៅភូមិដូង ស្រុកពារាំង ខេត្តព្រៃវែង បានស្លាប់អ្នករួមដំណើរ៣ នាក់រងរបួសឈ្មោះ វ៉ា ទ្រ,ឈ្មោះរឿង រុំ និងឈ្មោះសី សុខលាង ។ក្រោយពេលបង្កហេតុអ្នកបើកបររថយន្តធំបានរត់គេចខ្លួនបាត់។រីឯមធ្យោបាយ២គ្រឿង រងការខូចខាតធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *