សន្តិសុខ

កំពុងស៊ើបអង្កេតករណីភ្លើងឆេះផ្ទះនិងរបួសម្នាក់នៅក្រុងសៀមរាប

សៀមរាប៖សមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីអគ្គិភ័យមួយបានឆេះបំផ្លាញផ្ទះមួយខ្នងមាន៦បន្ទប់ហើយបង្កឱ្យកូនម្ចាស់ផ្ទះរងរបួសម្នាក់។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះនេះនៅក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបកាលពីរំលងអធ្រាត្រវេលាទៀបភ្លឺចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

ម្ចាស់ផ្ទះឈ្មោះ ហួង ព្រហ្មស៊ីថា អាយុ ៦១ឆ្នាំ។ផ្ទះដែលឆេះទំហំ៨ម៉ែត្រគុណ១២ម៉ែត្រមានចំនួន៦បន្ទប់ស្នាក់នៅ៥គ្រួសារ។ផ្ទះនេះធ្វើអំពីឈើលើថ្មក្រោមប្រក់ស័ង្កសី។ក្នុងនោះបណ្តាលឱ្យកូនម្ចាស់ផ្ទះម្នាក់រងរបួស ឈ្មោះព្រហ្ម វឌ្ឍនា អាយុ២៦ ឆ្នាំមុខរបរលក់គ្រឿងបន្លាស់ទូរសព្ទដៃនៅក្នុងបន្ទប់ម្នាក់ឯង។

គ្រោះអគ្គិភ័យនេះកម្លាំងអន្តរាគមន៍បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកចំនួន៣គ្រឿងទើបភ្លើងរលត់ទៅវិញ។ក្នុងហេតុការណ៍នេះសមត្ថកិច្ចមិនទាន់បានដឹងពីទំហ៊ំនៃការខូចខាតនិងអំពីមូលហេតុនៃការឆេះនេះនៅឡើយទេព្រោះកំពុងស្រាជ្រាវ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *