ព័ត៌មានសង្គម សន្តិសុខ

ក្មេងស្រីម្នាក់ប៉ងលោតទឹកលើស្ពានជ្រោយចង្វាតែមានគេជួយទាន់

ភ្នំពេញ៖ក្មេងស្រីម្នាក់បានតូចចិត្តនឹងម្ដាយដែលកាត់កាល់ខ្លួនចោលហើយមានគំនិតមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមានអ្នកដំណើរបានជួយទាន់។នគរបាលប្រចាំស្ពានបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែមេសានៅ​លើ​ស្ពាន​ជ្រោយចង្វាថ្មី ខណ្ឌ​ជ្រោយចង្វារមានក្មេងស្រីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន។នាងឈ្មោះ អាម៉ី អាយុ១៧ឆ្នាំជាកូនទី២ក្នុងចំណោមគ្រួសារមានបងប្អូន៤នាក់។

នាងធ្វើឱ្យគ្រួសារពិបាកចិត្តច្រើន ដោយសារតែនាងចូលចិត្តដើរលេងតាមមិត្តភក្ដិ ភ្លេចការសិក្សាហើយបោះបង់ការរៀនសូត្រត្រឹមថ្នាក់ទី៧ប៉ុណ្ណោះរហូតម្ដាយបានកាត់កាល់ខ្លួនចោល។ ​វិបត្តនេះធ្វើឱ្យនាងស្មុគស្មាញក្នុងចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តមកលើស្ពានជ្រោយចង្វារ និងមានបំណងចង់បញ្ចប់ជីវិតខ្លួនឯងដើម្បីលុបលាងកំហុស។

ប៉ុន្តែដោយសារភាពស្ទាក់ស្ទើរក្នុងចិត្ត ក្មេងស្រីរូបនេះត្រូវបានអ្នកដំណើរឃើញក៏ជួយឃាត់ហើយលួងលោមនាំនាងទៅប៉ុស្តិ៍នគរបាលជ្រោយចង្វា រួចទាក់ទងក្រុមគ្រួសារឱ្យមកទទួលយកទៅផ្ទះវិញ ដើម្បីនាងមានឱកាសបានកែប្រែខ្លួនជាថ្មី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *