សន្តិសុខ

សមត្ថកិច្ចចាប់​បុរស​ម្នាក់តាម​ដីកា​តុលាការខេត្តមណ្ឌលគិរី​

មណ្ឌលគិរី​៖កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី២៧ មេសាបានចាប់បុរស​ម្នាក់ តាម​ដីកា​បង្គាប់​របស់តុលាការក្នុងដំណើររឿង​រំលោភលើ​សេចក្តីទុកចិត្ត​។សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យធ្វើ​ឡើង នៅ​ម្តុំ​ហាង​គុយទាវ​ទូក ក្នុង​ភូម​ចម្ការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​បុរសត្រូវចាប់ខ្លួន​ឈ្មោះ យស ចាន់ថា ត្រូវ​​នាំខ្លួន ទៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់​មាន ពាក្យបណ្តឹង ពី​ម្ចាស់​ដី ដែល​បុគ្គល​នេះ លួច​លក់​មិនឱ្យ​ម្ចាស់គេ​ដឹង​។​

ករណីខាងលើ ដែលប្រព្រឹត្តលើកទី១ អំឡុងឆ្នាំ២០១៤ លើកទី២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រោយ​ទទួលបាន​ដីកា​បង្គាប់​របស់តុលាការខេត្តមណ្ឌលគិរី លេខ​០៣/២២ អ​.​យ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ អនុញ្ញាត​ឱ្យ មន្ត្រីនគរបាល​យុត្តិធម៌ បើក​ការស៊ើបអង្កេតបឋម តាម​ការស្នើរ​សុំ​។នេះ ជា​បទ​រំលោភ​លើ​ទំនុកចិត្ត ក្លែងបន្លំ​ឯកសា ធារ​ណៈ ប្រើ​ឯកសារ​សាធារណៈ​ក្លែង បទ​សមគំនិត និង​លួច​លក់​អចលន វត្ថុ​អ្នកដទៃ មិនមែនជា របស់ខ្លួន​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *