សន្តិសុខ

ត្រៀមបញ្ជូនមនុស្ស​​៦នាក់​​ពាក់ព័ន្ធ​ករណី​ឆក់ទៅតុលាការ​

ខេត្តព្រះសីហនុ៖នគរបាលខេត្តបានស្រាវជ្រាវចាប់ជនសង្ស័យ​ជាបន្ដបន្ទាប់ចំនួន​១៦នាក់កាលពីថ្ងៃទី២ខែឧសភា​ ​ករណី​ឆក់​ទូរសព្ទ​ និងត្រៀមបញ្ជូន៦នាក់ទៅតុលាការ​។នគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែឧសភាថា នៅម្តុំស្ពានឆេះក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យ៣នាក់ ជិះម៉ូតូ ១គ្រឿងបានឆក់ទូរសព្ទពីជនរងគ្រោះជាជនជាតិវៀតណាម រួចជិះម៉ូតូរត់គេចខ្លួនបាត់។

បន្ទាប់មក កម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានចាប់ ជនសង្ស័យ និងបក្ខពួកចំនួន ១៦នាក់។សមត្ថកិច្ច បានសួរនាំនិងមានជនសង្ស័យ៦នាក់ពាក់ព័ន្ធក្នុងករណីឆក់ទូរសព្ទដៃនេះ។ ចំណែក១០នាក់ មិនមានការពាក់ព័ន្ធទេ ។

ម្ចាស់ទូរសព្ទឈ្មោះ TRAN NHAT TAN អាយុ ៣២ឆ្នាំជនជាតិវៀតណាម ជាអ្នកដឹកម្ហូបអាហារ ។សម្ភារបាត់បង់-ទូរសព្ទដៃ ១គ្រឿង ម៉ាក IPHONE 12 PRO MAX។ជនសង្ស័យ៦នាក់-ឈ្មោះ សឹង សំណាង អាយុ ១៨ឆ្នាំ-ឈ្មោះ អេង វិរៈអាយុ ១៩ ឆ្នាំ-ឈ្មោះ ឃុន មាន  អាយុ ១៩ ឆ្នាំ-ឈ្មោះ មេន វិច្ឆ័យ អាយុ ១៨ ឆ្នាំ-ឈ្មោះ កន សំរេច អាយុ២០ឆ្នាំ-ឈ្មោះ ស្រ៊ុន ផារ៉ាត់ អាយុ ១៨ ឆ្នាំ។ពួកគេនៅភូមិ ២ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់បាន-ទូរសព្ទ២គ្រឿងម៉ាក OPPOនិងម៉ាក IPHONE 12 PRO MAX -ម៉ូតូ១ គ្រឿង ម៉ាក Honda Dream ផ្លាកលេខ ព្រះសីហនុ 1I-3722 ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *