សន្តិសុខ

ម៉ូតូ២គ្រឿងបុកគ្នាបុរសម្នាក់ស្លាប់អ្នកបង្ករត់គេចខ្លួនបាត់

តាកែវ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាម។ ចំណែកភាគីម្ខាងទៀតមិនរងរបួសធ្ងន់បានបើកម៉ូតូរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវក្រួសក្រហមស្ថិតក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។ម៉ូតូនិងម៉ូតូបានបុកគ្នាក្នុងដំណើរបញ្ច្រាសទិសបង្កដោយម៉ូតូម៉ាកស្គូបពី អ្នកបើកបរមិនស្គាល់ឈ្មោះព្រោះក្រោយកើតហេតុបានបើករត់គេចខ្លួនបាត់។

ម៉ូតូខាងលើបានបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ បើកបរដោយឈ្មោះឆេង ម៉ៅ អាយុ៥៥ឆ្នាំនៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានស្លាប់។ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនិងយកម៉ូតូរងគ្រោះទៅរក្សាទុកដើម្បីស្រាវជ្រាវរកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *