ព័ត៌មានសង្គម

ប្រធានបក្សខេត្តជួបជាមួយក្រុមការងារ គណបក្សក្នុងក្រុងកំពង់ចាម

កំពង់ចាម៖កាពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានជួបសំណេះសំណាលជាមួយ ភ្នាក់ងារគណបក្ស-អ្នកសង្កេតការណ៍-និងក្រុមឃោសនិក។ស្តីអំពីការអនុវត្ត តួនាទី ភារកិច្ចឱ្យស្របទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ក្នុងក្រុងកំពង់ចាម។

ពិធីនេះក្រោមវត្តមានលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។ក្នុងនោះមានការចូលរួមលោក ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្តនិងសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មធិការគណបក្សខេត្ត។

 ប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍គណបក្សក្រុង  ប្រធាន អនុប្រធានគណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់ទាំង៤។ប្រធានសាខាបក្សភូមិ ភ្នាក់ងារគណបក្ស អ្នកសង្កេតការណ៍ និងក្រុមឃោសនិកមួយចំនួនទៀត នៅសាលប្រជុំសសរ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ ក្រុងកំពង់ចាម៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *