សន្តិសុខ

ស្រ្ដីបរទេសបើករថយន្តបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យបាក់

ភ្នំពេញ៖ស្រ្ដីជនបរទេសម្នាក់បានបើករថយន្តតូយូតាព្រូសបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់១ដើមនិងរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២។

សន្ដិសុខម្នាក់ប្រចាំជិតនោះបានឱ្យដឹងថា មុនកើតហេតុមានស្រ្ដីជាជនបរទេសម្នាក់បានបើករថយន្តតូយូតាព្រូសផ្លាកលេខ សៀមរាប 2C-7079 តាមផ្លូវកម្ពុជាក្រោមពីលិចទៅកើត។រថយន្តនេះបានបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបាក់១ដើម និងរថយន្តខូចខាតយ៉ាងដំណំ។

តែករណីគ្រោះថ្នាក់នេះមិនបង្កប៉ះពាល់ដល់ជីវិតមនុស្សទេ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះយករថយន្តបង្កទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *