សន្តិសុខ

រថយន្តបើកក្រឡាប់ចូលស្រះទឹកគ្រូបង្រៀនម្នាក់ស្លាប់និង៣នាក់រងរបួស

ស្វាយរៀង៖រថយន្តបាឡែនបើកល្បឿនលឿនក៏រេចង្កូតក្រឡាប់ចូលស្រះទឹកបណ្តាលឱ្យគ្រូបង្រៀនម្នាក់បានស្លាប់និងមនុស្ស៣នាក់ទៀតរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅផ្លូវក្រវ៉ាត់ព្រំដែនចន្លោះបង្គោលស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាបខេត្តស្វាយរៀង ។នគរបាលស្រុកបានឱ្យដឹងនៅថ្ងៃទី២៦ខែមិថុនាថា គ្រូបង្រៀនដែលស្លាប់ ឈ្មោះសោម ធីអាយុ៣៣ឆ្នាំ នៅភូមិត្រពាំងថ្មឃុំ ថ្នាថ្នង់ ស្រុករំដួលខេត្តស្វាយរៀង។ចំណែកម្ដាយឈ្មោះ អ៊ី ស៊ុនអាយុ៥០ ឆ្នាំរងរបួសបាក់ភ្លៅម្ខាងនិងក្មេងប្រុស២នាក់ទៀត។

មុនកើតហេតុរថយន្តម៉ាកកាម៉ារីបាឡែនផ្លាកលេខ ស្វាយរៀង2C.2366 ដោយជិះគ្នា៤នាក់ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏បានរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាមកជួយសង្គ្រោះបាន៣នាក់។ចំណែកតៃកុងរថយន្តបានស្លាប់មិនអាចសង្គ្រោះទាន់ឡើយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *