សន្តិសុខ

ជិះម៉ូតូបុកជាមួយរថយន្តបណ្ដាលឱ្យបុរស២នាក់ស្លាប់នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្តក្នុងទិសដៅបញ្ចា្រស់គ្នាបណ្តាលឱ្យបុរស២នាក់បានស្លាប់នៅនឹងកន្លែង។

លោក មាសឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២២។

ដំបូងមានម៉ូតូម៉ាកហុងដាគ្មានផ្លាកលេខ អ្នកបើកបរនិងអ្នករួមដំណើមិនស្គាល់អត្តសញ្ញាណ បានជិះពីលិចទៅកើតក្នុងល្បឿនលឿន។ម៉ូតូនេះបានបើកវ៉ាជែងរថយន្តហើយក៏បានជ្រុល ទៅបុករថយន្តមួយគ្រឿងទៀតមកពីមុខពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូស្លាប់ទាំង២នាក់តែម្ដង។ក្រោយកើតហេតុតៃកុងរថយន្តបានបើករត់គេចខ្លួនបាត់សមត្ថកិច្ចបានបន្តការស្រាវជ្រាវចាប់អ្នកបើកបរយកមកទទួលខុសត្រូវក្នុងករណីនេះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *