ព័ត៌មានសង្គម សន្តិសុខ

ភ្លៀងមានខ្យល់លាយឡំផ្គររន្ទះបានបាញ់ចំក្របីឱ្យងាប់នៅវាលស្រែ

ស្វាយរៀង៖ក្របីមួយក្បាលបានងាប់ភ្លាមនៅកណ្តាលវាលស្រែដោយសារមានរន្ទះបានបាញ់ពេលមេឃកំពុងភ្លៀងនិងខ្យល់យ៉ាងខ្លាំងតែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ឧបទ្ទវៈហេតុនេះបានកើតឡើង ស្ថិតនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ក្របីឈ្មោះ មុំ ស៊ីណា អាយុ៣៥ឆ្នាំជាកសិករ រស់នៅភូមិឃុំខាងលើ។

ម្ចាស់ក្របីបានឱ្យដឹងថា មុនកើតហេតុមានភ្លៀងលាយឡំខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឱ្យក្រុមគ្រួសារនាំគ្នារត់ជ្រកក្រោមផ្ទះមិនហ៊ានចេញទៅក្រៅទេ។ក្រោយមកស្រាប់តែមានរន្ទះបានបាញ់បណ្ដាលឱ្យចំក្របីមួយក្បាលរបស់គាត់នៅកណ្ដាលវាលស្រែដេកដួលងាប់តែម្ដង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *