ព័ត៌មានសង្គម សេដ្ឋកិច្ច

មិនទាន់អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជ្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនCRBC បាននិងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ។ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។

បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនបានធ្វើចរាចរណ៍លើ ផ្លូវនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ។

ក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿនក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្ដមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនចាប់ពីពេលជូនដំណឹងនេះតទៅ។

ទទួលបានសេចក្ដីជូនដំណឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់ចូលរួមអនុវត្តទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *