ព័ត៌មានសង្គម សន្តិសុខ

ចុះមុជទឹកទន្លេលិចបាត់ខ្លួនមួយយប់ព្រឹកឡើងទើបឃើញសពអណ្តែត

កណ្តាល៖បុរសម្នាក់បានចុះមុជទឹកទន្លេក៏ស្រាប់តែទឹកហូរកួចលិចបាត់ខ្លួនមួយយប់លុះព្រឹកឡើងទើបប្រទះឃើញសពអណ្តែតទើជាប់ស្រឡាងដឹកខ្សាច់នៅជិតនោះ។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅលើផ្ទៃទន្លេ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។បុរសដែលលង់ទឹកស្លាប់ឈ្មោះកៅ ស្មាអែលអាយុ២៧ ឆ្នាំខ្មែរអីស្លាមមុខរបរអ្នកនេសាទស្នាក់នៅភូមិសង្កាត់ខាងលើ ។

ក្រុមគ្រសារបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១ ខែសីហា បុរសខាងលើបានចុះទៅមុជទឹកហើយហែលលេងក្នុងទន្លេពេលទឹកហូរខ្លាំងបណ្តាលឱ្យបុរសនោះលិចចូលទៅក្នុងបាតទន្លេបាត់ខ្លួន មួយយប់។ក្រោយមកទោះមានបងប្អូនប្រជានេសាទនាំគ្នាចេញទូកជួយរកយ៉ាងណាក៏រកមិនឃើញដែរ។លុះព្រឹកឡើងថ្ងៃទី២ខែសីហាទើបប្រទះឃើញសពអណ្តែតទឹកមកទើជាប់ស្រឡាងដឹកខ្សាច់ដែលចតនៅក្បែមាត់ទន្លេទើបពួកគាត់ស្រង់សពយកទៅបញ្ចុះតាមប្រពៃណី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *