សន្តិសុខ

រថយន្តក្រឡុកបេតុងបត់ចូលក្រុមហ៊ុនកិនបុរសម្នាក់បណ្តាលឱ្យស្លាប់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដោយរថយន្តក្រឡុកបេតុងSCG បត់ចូលក្រុមហ៊ុនហើយបានបុកបុរសម្នាក់កំពុងជិះម៉ូតុបណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័ម។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅមុខក្រុមហ៊ុនបេតុង SCG លើផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២២។គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន SCG បើកពីលិចទៅកើត។មកដល់កន្លែងខាងលើរថយន្តក៏បានបត់ចូលក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ជ្រុលទៅបុកម៉ូតូម៉ាកឃ្លីកផ្លាលេខភ្នំពេញ1HZ-3628 បណ្តាលឱ្យមនុស្សស្លាប់។បន្ទាប់ពីនោះផ្នែកចរាចរណ៍បានមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *