ព័ត៌មានសង្គម សន្តិសុខ

រកឃើញសពក្មេងប្រុស៣នាក់រអិលជើងធ្លាក់ទឹកនៅទំនប់បង្ហៀរក្នុងស្រុកស្ទោង

កំពង់ធំ៖បន្ទាប់ពីមានមនុស្ស៣នាក់រអិលជើងធ្លាក់ទឹកស្លាប់នៅទំនប់បង្ហៀរក្នុងស្រុកស្ទោង ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមគ្រួសាររកឃើញហើយកាលពីថ្ងៃទី៨ ខែសីហា ។មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៧ ខែសីហានៅទំនប់បង្ហៀរទឹកមួយ ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានមនុស្សចុះលេងទឹកហើយរអិលជើងធ្លាក់បណ្ដាលឱ្យលង់ស្លាប់៣នាក់។

ក្មេងប្រុសដែលស្លាប់ឈ្មោះនីសុថានិត អាយុ១៧ឆ្នាំនៅក្នុងភូមិកំពង់ក្តី ស្រុកស្ទោងខេត្តកំពង់ធំ។ឈ្មោះប៉ា វណ្ណារ័ត្ន អាយុ ១៦ឆ្នាំនៅភូមិត្នោត ស្រុកស្ទោង ខេត្តកំពង់ធំនិងឈ្មោះប៉ា បញ្ញាលាងសុផានិត អាយុ ១២ឆ្នាំនៅភូមិបឹងកុក ក្រុង/ខេត្តកំពង់ចាម ។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានក្មេងប្រុសម្នាក់រអិលជើងធ្លាក់ទឹកនៅត្រង់ទំនប់បង្ហៀរ។ឃើញដូច្នេះក្មេងប្រុសមិត្តភក្តិបានចុះទៅជួយ។ពេលនោះមានក្មេងប្រុសម្នាក់ទៀត ក៏បានចុះទៅជួយដែរប៉ុន្តែត្រូវបានទឹកហូរកួចលិចបាត់ទាំង៣អ្នកតែម្ដង។ពេលទទួលបានដំណឹងនេះសមត្ថកិច្ចស្រុកស្ទោង និងសាច់ញាតិ ព្រមទាំងក្រុមជួយសង្គ្រោះក៏បានប្រឹងប្រែងស្វែងរក។រហូតដល់រសៀលថ្ងៃទី៨ ខែសីហាសពទាំង៣នាក់ត្រូវបានរកឃើញនៅម្តុំជិតកន្លែងកើតហេតុចម្ងាយប្រមាណ១០០ម៉ែត្រ៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *