ព័ត៌មានសង្គម

ឱកាសអបអរបុណ្យចេញព្រះវស្សារដ្ឋបាលខេត្តនឹងរៀបចំពិធីប្រណាំងទូក ងខ្នាតអន្តរជាតិ

កំពង់ចាម៖ក្នុងឱកាសអបអរបុណ្យចេញព្រះវស្សារដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូកង ខ្នាតអន្តរជាតិនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២២ខាងមុខនេះ។លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី៣០ខែកញ្ញានេះក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីប្រណាំទូកងនៅក្នុងក្រុងកំពង់ចាម លោកបានថ្លែងថា ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ខែតុលាខាងមុខនេះរដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រពណ៌ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម។អភិបាលខេត្តកំពង់ចាមបានបន្តថា នៅក្នុងពិធីប្រណាំងទូកងខ្នាតអន្តរជាតិនោះ ក្រៅពីមានការចូលរួមពីទូកងក្នុងខេត្តកំពង់ចាមក៏មានការចូលរួមពីទូកងល្បីៗជាគ្រឿងមកពីខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រ និងឧបត្ថម្ភការផ្សាយបន្តផ្ទាល់ពីលោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទស្សនាទូទាំងប្រទេស។លោកបានបន្តថាក្រោយពីចប់ពិធីប្រណាំងទូក ង គឺបន្តទៅពិធីតាំងពិពណ៌ភូមិមួយផលិតផលមួយ ជាច្រើនរយស្តង់, ពិធីបាញ់កាំជ្រួច និងពិធីបណ្តែតប្រទីប ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា៕ដោយ៖ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *