ព័ត៌មានសង្គម សន្តិសុខ

ចាប់ជនសង្ស័យ៤នាក់ករណីសម្លាប់បុរសចាំចម្ការម្នាក់ប្លន់យកម៉ូតូ

កោះកុង៖សមត្ថកិច្ចបានចាប់ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធការសម្លាប់បុរសម្នាក់ចាំចម្ការរហើយប្លន់យកម៉ូតូ។ករណីនេះបានកើតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុងកាលពីថ្ងៃទី៦ ខែតុលា។លោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៤នាក់ដែលសមត្ថកិច្ចកំពុងសាកសួរនេះ  មាន២នាក់ សមត្ថកិច្ចចាប់ខ្លួននៅកន្លែងកើតហេតុ ក្នុងស្រុកស្រែអំបិលខេត្តកោះកុង និង២នាក់ទៀត ចាប់មកពីខេត្តកំពត។សូមបញ្ជាក់ថា សាកសព ឈ្មោះ ហុក សាង ភេទប្រុស អាយុ៦៤ឆ្នាំ ជាអ្នកចាំចម្ការមួយកន្លែង នៅភូមិអូរជ្រៅ ឃុំបឹងព្រាវស្រុកស្រែអំបិល ខេត្តកោះកុង ។ជនរងគ្រោះមានស្នាមបែកផុងលលាដ៏ក្បាលខាងក្រោយ០១កន្លែង, បែកថ្ពាល់ឆ្វេង០១កន្លែង និងរយះដៃឆ្វេង។នៅជិតសាកសព មានស្បែកជើង១គូ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីប្លន់យកម៉ូតូ ដោយវាយសម្លាប់ជាមួយវត្ថុរឹង។ សម្ភារបាត់បង់ ម៉ូតូមួយគ្រឿង ហុងដាឌ្រីមផ្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយចំនួនមួយ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *