ព័ត៌មានសង្គម សន្តិសុខ

ម៉ូតូបើកប៉ះម៉ូតូដួលបណ្តាលឱ្យបុគ្គលិកកំចាត់មីនកម្ពុជាម្នាក់ស្លាប់ភ្លាម

ក្រចេះ៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកប៉ះម៉ូតូហើយដួលបណ្តាលឱ្យបុរសជាបុគ្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាម្នាក់បានស្លាប់ភ្លាម។មន្ត្រីនគរបាលស្រុកឆ្លូងបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងលើផ្លូវក្រួសក្រហម ក្នុងភូមិប្រឡាយទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីរសៀលនៅថ្ងៃទី១៨ ខែតុលា។បុរសដែលស្លាប់ ឈ្មោះ សាន ណារ៉ុង អាយុ៥៥ ឆ្នាំនៅ ភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាបុក្គលិកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។មុនកើតហេតុ គេឃើញជនរងគ្រោះបើកបររម៉ូតូម៉ាកស្កុបពីផ្លាកលេខភ្នំពេញ 1FU 2400 ពីជើងទៅត្បូង។មកដល់កន្លែងខាងលើបានប៉ះជាមួយម៉ូតូមានទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមតែម្តង។ចំណែកម៉ូតូម្ខាងទៀតមិនស្គាល់អត្តសញ្ញាណបានលើកម៉ូតូជិះគេចខ្លូនបាត់។បន្ទាប់មកកម្លាំងជំនាញជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដំរីផុងចុះស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *