ព័ត៌មានសង្គម សន្តិសុខ

គោយន្តកន្រៃ្តយ៍រអិលធ្លាក់ពីលើភ្នំបណ្តាលឱ្យមនុស្ស៥នាក់រងរបួសធ្ងន់

បន្ទាយមានជ័យ៖គោយន្តកន្រៃ្តយ៍បានដឹកមនុស្សពេញបើកចុះពីលើវត្តភ្នំក្នុងស្ថានភាពផ្លូវចំណោតក៏រអិលចុះយ៉ាងលឿនទៅបុករ៉ឺម៉កម៉ូតូបណ្តាលឱ្យមានអ្នករងរបួសធ្ងន់៥នាក់។មន្ត្រីនគរបាលបានឱ្យដឹងនៅថ្ងៃទី៣០ខែតុលាថា មានគ្រោះថ្នាក់ចរាចរណ៍មួយដោយគោយន្តកន្រៃ្តយ៍រអិលធ្លាក់ពីលើភ្នំស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។មុនកើតហេតុមានគោយន្តកន្រៃ្តយ៍មួយគ្រឿងដឹកមនុស្សចុះពីលើវត្តភ្នំកងវ៉ាដែលមានផ្លូវចំណោត។ពេលនោះគោយន្តទំនងមានបញ្ហាបចេ្ចកទេសក៏រអិលចុះយ៉ាងលឿនទៅបុកម៉ូតូរ៉ឺម៉កម៉ូតូ ហើយក៏ជ្រុលធ្លាក់ចូលក្នុងស្រះទឹកធ្វើឱ្យមនុស្សជិះលើគោយន្តធ្លាក់រដូករណែលលើផ្លូវ។បន្ទាប់មកសមត្ថកិច្ចបានចុះជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់និងនាំយកមធ្យោបាយទាំងបង្កនិងរងគ្រោះទៅទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដើម្បីដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *